ការសង្ខេបតួនាទី (Job summary)
កូនជាងបញ្ចេកទេសមានតួនាទីថែទាំ ត្រួតពិនិត្យ ដោះស្រាយបញ្ហា ស្វែងរកកំហូច និងជួសជុលរាល់កំហូចទាំង អស់នោះនៅក្នុងក្រុមហ៊ុនរួមទាំងប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធត្រជាក់ និងរាល់គ្រប់បរិក្ខាឈើទាំងអស់ទៅតាមការ ស្នើសុំរបស់ថ្នាក់លើ ឬអតិថិជន។ កូនជាងបញ្ចេកទេសក៏ត្រូវធានាឲ្យបានថារាល់ការជួសជុលទាំងអស់ គឺមាន ប្រសិទ្ធភាព និងមានសុខសុវត្ថិភាពខ្ពស់ស្របទៅតាមស្តង់ដាបទដ្ឋានបញ្ចេកទេសដែលបានកំណត់។
ទំនួលខុសត្រូវតួនាទី (Accountabilities)
-
ត្រូវស្លៀកពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន ពាក់ស្លាកឈ្មោះ និងអនុវត្តកិច្ចការងារជួសជុលផ្សេងៗ ទៅតាមស្តង់ដាបញ្ចេកទេសគ្រប់ពេលវេលាក្នុងម៉ោងបំពេញការងារ
-
ត្រូវគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ត្រូវគោរពពេលវេលាសម្រាក និងពេល វេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាលវិភាគដែលបានកំណត់
-
ត្រូវបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំវេនដូចដែលក្រុមហ៊ុនបានកំណត់
-
ត្រូវត្រួតពិនិត្យ និងថែទាំប្រព័ន្ធទឹក ប្រព័ន្ធភ្លើង និងប្រព័ន្ធត្រជាក់ផ្សេងៗនៅក្នុងក្រុមហ៊ុនទៅតាមតារាង កាលវិភាគដែលបានកំណត់
-
ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច និងត្រូវជួសជុលគ្រប់ពេលមានបញ្ហាដាច់ភ្លើង ដាច់ ទឹក ផ្ទុះចរន្តអគ្គិសនី អគ្គិភ័យ -ល-
-
ត្រូវធានាថារាល់សេវាកម្មជួសជុលទាំងអស់ គឺតែងតែមានប្រសិទ្ធភាពខ្ពស់ និងមិនមានការស្នើសុំឲ្យផ្តល់ សេវាកម្មជួសជុលជាថ្មីម្តងទៀង ទាំងសម្រាប់បុគ្គលិក និងសម្រាប់ភ្ញៀវម្ចាស់បន្ទប់
-
ត្រូវធានាភាពស្អាត អនាម័យ និងភាពមានសណ្តាប់ធ្នាប់ការងារជានិច្ចបន្ទាប់ពីបានបញ្ចប់សេវាកម្មជួសជុល
-
ត្រូវថែរក្សាទ្រព្យសម្បត្តិ ឬឧបករណ៍ជួសជុលទាំងអស់ដែលក្រុមហ៊ុនបានផ្តល់ជូន ហើយធានាឲ្យបានថា ឧបករណ៍ទាំងអស់នោះត្រូវបានទុកដាក់ទៅតាមទីកន្លែងដែលមានសុវត្ថិភាព និងសណ្តាប់ធ្នាប់
-
ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច គ្រប់ពេលដែលត្រួតពិនិត្យឃើញរាល់ទ្រព្យសម្បត្តិ ដែលបានបាត់បង់ ឬបាក់បែក ទាំងទ្រព្យសម្បត្តិរបស់បុគ្គលិក របស់ភ្ញៀវ ឬក្រុមហ៊ុន
-
ត្រូវបង្ហាញគារវៈកិច្ច បង្ហាញស្នាមញញឹម ឬសួស្តីជានិច្ចនៅគ្រប់ពេលជួបអតិថិជន
-
ការងារផ្សេងៗទៀតត្រួវបានកំណត់ដោយអ្នកគ្រប់គ្រងផ្ទាល់
ការបញ្ជាក់តួនាទី (Job Specification)
ចំណេះដឹង:
-
ការសិក្សារ និងការអប់រំ៖ បានបញ្ចប់មធ្យមសិក្សារទុតិយភូមិ ឬសញ្ញាបត្របញ្ចេកទេស ឬ សញ្ញាបត្រជំនាញអគ្គិសនី និងបញ្ចេកវិទ្យាមេកានិច ឬជំនាញប្រហាក់ប្រហែល
-
បទពិសោធន៏៖ ត្រូវមានបទពិសោធន៏យ៉ាងតិច០១ឆ្នាំ
-
ចំណេះដឹង៖ បើមានចំណេះដឹងជាមួយការរៀបចំបណ្តាញទឹក ប្រព័ន្ធភ្លើង ម៉ូទ័រ ឬប្រព័ន្ធបរិក្ខា ត្រជាក់ និងឈើកាន់តែប្រសើរ
ជំនាញ និងសមទ្ធភាព:
-
កុំព្យូទ័រ និងភាសាបរទេស៖ អាចប្រើប្រាស់ប្រពន្ធ័បណ្តាញសង្គមក្នុងការទំនាក់ទំនង បើមាន ចំណះដឹងជាមួយភាសាអង់គ្លេស ឬអាចប្រើប្រាស់កុំព្យូទ័របានកាន់តែប្រសើរ
-
អត្តចរិត៖ ត្រូវមានភាពស្មោះត្រង់ ស្លូតបូត សុចរិតភាព ក្រមសីលធម៌ខ្ពស់ និងត្រូវមានទំនាក់ ទំនងល្អជាមួយមិត្តរួមការងារ និងចូលចិត្តធ្វើការងារជាក្រុម
-
ផ្សេងៗ៖ អាចធ្វើការងារក្រោមសម្ពាធបាន អាចធ្វើការថ្ងៃបុណ្យជាតិ និងអាចថែមម៉ោងបាន និងអាចផ្លាស់ប្តូរវេនការងារបានអាស្រ័យទៅតាមការស្នើសុំរបស់ថ្នាក់លើ
Contact Person: HR Department
Email Address: hr@nakigroup.com
Phone Number: 023 868 959 081 990 959