បុគ្គលិកបោកគក់

ការសង្ខេបតួនាទី (Job summary)

បុគ្គលិកបោកគក់មានតួនាទីត្រួតពិនិត្យទៅលើភាពស្អាតទាំងអស់នៃក្រណាត់ដែលបានបោកសម្អាតរួចរាល់ ដូចជា កម្រាលពូក ទ្រនាប់ពូក ស្រោមភួយ ស្រោមខ្នើយ កន្សែងជូតខ្លួន កន្សែងជូតដៃ កន្សែងជូតជើង វាំងនន សម្លៀក បំពាក់បុគ្គលិក និងសម្លៀកបំពាក់ភ្ញៀវ -ល- ។ ទំនួលខុសត្រូវរបស់បុគ្គលិកបោកគក់ គឺផ្តោតទៅលើការបោក សម្អាតរាល់គ្រប់ក្រណាត់ទាំងអស់ដែលត្រូវបានទទួលបោក ទាំងការទទួលពីបុគ្គលិក និងការទទួលពីអតិថិជន ហើយធានាឲ្យបានថាក្រណាត់ទាំងអស់នោះ​ គឺត្រូវបាន​​បោកសម្អាតបានស្អាត អ៊ុតបានស្អាត មានសណ្តាប់ធ្នាប់ល្អ និងមានក្លិនក្រអូបជាប់ជានិច្ចស្របទៅតាមបទដ្ឋានដែលក្រុមហ៊ុនបានកំណត់។

 

ទំនួលខុសត្រូវតួនាទី (Accountabilities)

  • ត្រូវស្លៀកពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន និងពាក់ស្លាកឈ្មោះគ្រប់ពេលវេលាក្នុងម៉ោងបំពេញការងារ
  • ត្រូវគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ត្រូវគោរពពេលវេលាសម្រាក និងពេល វេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាលវិភាគដែលបានកំណត់
  • ត្រូវបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំវេនដូចដែលក្រុមហ៊ុនបានកំណត់
  • ត្រូវបោកសម្អាត និងអ៊ុតក្រណាត់នីមួយៗទៅតាមពេលវេលាដែលក្រុមហ៊ុនបានកំណត់
  • ត្រូវត្រួតពិនិត្យមើលភាពមិនប្រក្រតីនៃក្រណាត់នីមួយមុននឹងបោកគក់ដូចជាភាពរហែក គ្មានឡេវ គ្មានរូត ភាពមានស្នាមប្រឡាក់តូច ឬធំ -ល- ទាំងរបស់បុគ្គលិក និងរបស់អតិថិជន រួចរាយការណ៍ជូនថ្នាក់លើភ្លាមៗនៃ ភាពមិនប្រក្រតីទាំងអស់នោះ
  • ត្រូវធានាឲ្យបាននូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពខ្ពស់នៃការប្រើប្រាស់ទឹកថ្នាំសម្រាប់បោកគក់ទៅតាមប្រភេទ នៃក្រណាត់នីមួយៗ និងរយៈពេលនៃដំណើរការរបស់ម៉ាស៊ីនបោកគក់ម្តងៗ
  • ត្រូវធានាថារាល់ការបោកគក់ក្រណាត់ទាំងអស់ គឺតែងតែមានប្រសិទ្ធភាព និងមិនមានការស្នើសុំឲ្យផ្តល់សេវា កម្មបោកគក់ជាថ្មីម្តងទៀតទាំងសម្លៀកបំពាក់បុគ្គលិក និងអតិថិជន
  • ត្រូវធានាឲ្យបានថារាល់សម្លៀកបំពាក់ទាំងអស់របស់បុគ្គលិកត្រួវបានរៀបចំ និងបានបោកគក់ស្អាតរួចរាល់ ជានិច្ច និងបានរៀបចំទុកដាក់នៅកន្លែងដែលត្រឹមត្រួវតាមការកំណត់សម្រាប់ឲ្យបុគ្គលិកបានទទួលយក មុន ពេលចាប់ផ្តើមធ្វើការងារទៅតាមផ្នែកនីមួយៗ
  • ត្រូវធានាឲ្យបានថារាល់សម្លៀកបំពាក់សម្រាប់បុគ្គលិកថ្មីដែលនឹងចូលធ្វើការដំបូង គឺត្រួវបានរៀបចំទុកជាមុនជានិច្ច ក្នុងគោលបំណងស្វាគមន៍នៃថ្ងៃចូលធ្វើការរបស់ពួកគេ
  • ត្រូវថែរក្សាទ្រព្យសម្បត្តិ ឬឧបករណ៍ប្រើប្រាស់ទាំងអស់ដែលក្រុមហ៊ុនបានផ្តល់ជូន ហើយធានាឲ្យបានថា ឧបករណ៍ទាំងអស់នោះត្រូវបានទុកដាក់ទៅតាមទីកន្លែងដែលមានសុវត្ថិភាព និងសណ្តាប់ធ្នាប់
  • ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច គ្រប់ពេលដែលត្រួតពិនិត្យឃើញរាល់ទ្រព្យសម្បត្តិ ដែលបានបាត់បង់ ឬបាក់បែក ទាំងទ្រព្យសម្បត្តិរបស់បុគ្គលិក របស់ភ្ញៀវ ឬក្រុមហ៊ុន
  • ត្រូវធានាឲ្យបាននូវភាពស្អាត អនាម័យ សណ្តាប់ធ្នាប់ការងារ និងសុខសុវត្ថិភាពជាប់ជានិច្ចនៅក្នុងបរិវណ បន្ទប់ការរិយាល័យបោកគក់
  • ត្រូវបង្ហាញគារវៈកិច្ច បង្ហាញស្នាមញញឹម ឬសួស្តីជានិច្ចនៅគ្រប់ពេលជួបអតិថិជន
  • ការងារផ្សេងៗទៀតត្រូវបានកំណត់ដោយអ្នកគ្រប់គ្រងផ្ទាល់

 

ការបញ្ជាក់តួនាទី (Job Specification)

ចំណេះដឹង:
  • ការសិក្សារ និងការអប់រំ៖ បានបញ្ចប់បរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច ឬ មធ្យមសិក្សារទុតិយភូមិ សញ្ញាបត្របញ្ចេកទេស ឬជំនាញដែលប្រហាក់ប្រហែល
  • បទពិសោធន៏៖ មិនត្រូវការបទពិសោធន៏
  • ចំណេះដឹង៖ បើមានចំណេះដឹងជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនបោកគក់ ការប្រើប្រាស់ម៉ាស៊ីន អ៊ុត ឬម៉ាស៊ីនសម្ងួត និងការប្រើប្រាស់ទឹកថ្នាំសម្អាតកាន់តែប្រសើរ

 

ជំនាញ និងសមទ្ធភាព: 
  • កុំព្យូទ័រ និងភាសាបរទេស៖ អាចប្រើប្រាស់ប្រពន្ធ័បណ្តាញសង្គមក្នុងការទំនាក់ទំនង បើមាន ចំណះដឹងជាមួយភាសាអង់គ្លេស ឬអាចប្រើប្រាស់កុំព្យូទ័របានកាន់តែប្រសើរ
  • អត្តចរិត៖ ត្រូវមានភាពស្មោះត្រង់ ស្លូតបូត សុចរិតភាព ក្រមសីលធម៌ខ្ពស់ និងត្រូវមានទំនាក់ ទំនងល្អជាមួយមិត្តរួមការងារ និងចូលចិត្តធ្វើការងារជាក្រុម
  • ផ្សេងៗ៖ អាចធ្វើការងារក្រោមសម្ពាធបាន អាចធ្វើការថ្ងៃបុណ្យជាតិ និងអាចថែមម៉ោងបាន និងអាចផ្លាស់ប្តូរវេនការងារបានអាស្រ័យទៅតាមការស្នើសុំរបស់ថ្នាក់លើ

 

 

Contact Person: HR Department
Email Address: hr@nakigroup.com
Phone Number: 023 868 959 081 990 959

Apply for this position

Allowed Type(s): .pdf, .doc, .docx