ការសង្ខេបតួនាទី (Job summary)
បុគ្គលិករក្សាសណ្តាប់ធ្នាប់មានតួនាទីសម្របសម្រួល និងត្រួតពិនិត្យរាល់សុខសុវត្ថិភាពនៅក្នុងក្រុមហ៊ុន ឬក្នុងតំបន់ ដែលបានកំណត់។ ទំនួលខុសត្រូវរបស់បុគ្គលិករក្សាសណ្តាប់ធ្នាប់ គឺផ្តោតលើការរក្សាស្ថេរភាព សុវត្ថិភាព និងទ្រព្យ សម្បត្តិរបស់ក្រុមហ៊ុន ទ្រព្យសម្បត្តិរបស់បុគ្គលិក និងភ្ញៀវ២៤ម៉ោងលើ២៤ម៉ោង។
ទំនួលខុសត្រូវតួនាទី (Accountabilities)
-
ត្រូវស្លៀកពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន និងស្លាកឈ្មោះគ្រប់ពេលវេលាក្នុងម៉ោងបំពេញការងារ
-
ត្រូវគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ត្រូវគោរពពេលវេលាសម្រាក និងពេល វេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាលវិភាគដែលបានកំណត់
-
ត្រូវបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំវេនដូចដែលក្រុមហ៊ុនបានកំណត់
-
ត្រូវថែរក្សា និងការពាររាល់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន បុគ្គលិក និងភ្ញៀវ
-
ត្រូវរៀបចំសណ្តាប់ធ្នាប់ចំណតឡាន និងចំណតម៉ូតូធ្វើយ៉ាងណាឲ្យងាយស្រួលចូលចត និងចេញ
-
ត្រូវជួយសម្រួលចរាចរណ៍ពេលបុគ្គលិកឆ្លងផ្លូវ និងសម្រួលចរាចរណ៍ឡានបុគ្គលិក ឬភ្ញៀវចូល និងចេញ
-
ត្រូវហាមឃាត់បុគ្គលិក ឬភ្ញៀវដែលមានអាវុធជាតិផ្ទុះ ឬសម្ភាៈងាយបង្ករគ្រោះថ្នាក់ផ្សេងៗ
-
ត្រូវបង្ហាញគារវៈកិច្ច បង្ហាញស្នាមញញឹម ឬសួស្តីជានិច្ចនៅគ្រប់ពេលជួបអតិថិជន
-
ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច និងគ្រប់គ្រងពេលមានបញ្ហាដាច់ភ្លើង ធ្លាយទុយោ ទឹក ផ្ទុះចរន្តអគ្គិសនី អគ្គិភ័យ -ល-
-
ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច គ្រប់ពេលដែលត្រួតពិនិត្យឃើញរាល់ទ្រព្យសម្បត្តិ ដែលបានបាត់បង់ ឬបាក់បែក ទាំងទ្រព្យសម្បត្តិរបស់បុគ្គលិក របស់ភ្ញៀវ ឬក្រុមហ៊ុន
-
ត្រូវដើរសង្កេតមើលគ្រប់ជ្រុងជ្រោយដើម្បីការពារមិនឲ្យមានភាពអសកម្មដូចជា អំពើហឹង្សារ ការបៀត បៀនផ្លូវភេទ ការប្រើប្រាស់ ឬការជួញដូរគ្រឿងញៀន -ល-
-
ត្រូវឃ្លាំមើលយានជំនិះ មនុស្ស និងសម្ភារៈផ្សេងៗដែលចូល និងចេញពីក្រុមហ៊ុន
-
ត្រួវធ្វើរបាយការណ៍យានជំនិះចតប្រចាំថ្ងៃទៅតាមវេន (ពេលព្រឹក និងពេលល្ងាច) រួចបញ្ជូនទៅប្រធានក្រុម រក្សាសណ្តាប់ធ្នាប់ដើម្បីត្រួតពិនិត្យ
-
ត្រូវត្រួតពិនិត្យបំពង់ពន្លត់អគ្គិភ័យជាប្រចាំ និងត្រូវធ្វើរបាយការណ៍ជូនថ្នាក់លើក្នុងករណីផុតសុពលភាពប្រើប្រាស់ ឬបាត់បង់
-
ត្រូវមានការសហការណ៍ល្អ និងមានទំនាក់ទងល្អជាមួយផ្នែកដ៏ទៃទៀត និងត្រូវជួយសម្របសម្រួលការងារ ផ្សេងៗ ដូចជាការលាងសម្អាតបរិវេណក្រុមហ៊ុន ជួយលើកដាក់ និងផ្លាស់ប្តូរបរិក្ខាធ្ងន់ៗនៅក្នុងបន្ទប់ -ល-
-
ការងារផ្សេងៗទៀតត្រូវបានកំណត់ដោយប្រធានក្រុមរក្សាសណ្តាប់ធ្នាប់
ការបញ្ជាក់តួនាទី (Job Specification)
ចំណេះដឹង:
-
ការសិក្សារ និងការអប់រំ៖ បានបញ្ចប់មធ្យមសិក្សារទុតិយភូមិ ឬសញ្ញាបត្របញ្ចេកទេស ឬ ជំនាញសង្គ្រោះបន្ទាន់ សង្គ្រោះបឋម ឬជំនាញប្រហាក់ប្រហែល
-
បទពិសោធន៏៖ ត្រូវមានបទពិសោធន៏យ៉ាងតិច០១ឆ្នាំ
-
ចំណេះដឹង៖ បើមានចំណេះដឹងជាមួយការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងកាសង្គ្រោះបឋម ផ្សេងៗ បើមានចំណេះដឹងជាមួយនឹងការទប់ស្កាត់បទល្មើស ឬចោរកម្ម ឬភាពអសកម្មណាមួយ កាន់តែប្រសើរ
ជំនាញ និងសមទ្ធភាព:
-
កុំព្យូទ័រ និងភាសាបរទេស៖ អាចប្រើប្រាស់ប្រពន្ធ័បណ្តាញសង្គមក្នុងការទំនាក់ទំនង បើមាន ចំណះដឹងជាមួយភាសាអង់គ្លេស ឬអាចប្រើប្រាស់កុំព្យូទ័របានកាន់តែប្រសើរ
-
អត្តចរិត៖ ត្រូវមានភាពស្មោះត្រង់ ស្លូតបូត សុចរិតភាព ក្រមសីលធម៌ខ្ពស់ និងត្រូវមានទំនាក់ ទំនងល្អជាមួយមិត្តរួមការងារ និងចូលចិត្តធ្វើការងារជាក្រុម
-
ផ្សេងៗ៖ អាចធ្វើការងារក្រោមសម្ពាធបាន អាចធ្វើការថ្ងៃបុណ្យជាតិ និងអាចថែមម៉ោងបាន និងអាចផ្លាស់ប្តូរវេនការងារបានអាស្រ័យទៅតាមការស្នើសុំរបស់ថ្នាក់លើ
Contact Person: HR Department
Email Address: hr@nakigroup.com
Phone Number: 023 868 959 081 990 959