បុគ្គលិកសម្អាតបន្ទប់

ការសង្ខេបតួនាទី (Job summary)

បុគ្គលិកសម្អាតបន្ទប់មានតួនាទីសម្អាតបន្ទប់នីមួយៗនៅក្នុងសណ្ឋាគារទៅតាមការស្នើសុំ និងការបែងចែកប្រចាំថ្ងៃ របស់ប្រធានក្រុម ហើយធានាឲ្យបានថានឹងមិនមានការស្នើសុំឲ្យផ្តល់សេវាកម្មសម្អាតជាថ្មីម្តងទៀតពីអតិថិជន។ ទំនួលខុសត្រូវរបស់បុគ្គលិកសម្អាតបន្ទប់ គឺផ្តោតទៅលើភាពមានសណ្តាប់ធ្នាប់ ភាពមានអនាម័យ ភាពមានផាសុខ ភាពខ្ពស់នៅក្នុងបន្ទប់ និងស្របទៅតាមបទដ្ឋានដែលបានកំណត់ទៅតាមប្រភេទនៃបន្ទប់នីមួយៗរបស់ក្រុមហ៊ុន។

 

ទំនួលខុសត្រូវតួនាទី (Accountabilities)

  • ត្រូវស្លៀកពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន និងពាក់ស្លាកឈ្មោះគ្រប់ពេលវេលាក្នុងម៉ោងបំពេញការងារ
  • ត្រូវគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ត្រូវគោរពពេលវេលាសម្រាក និងពេល វេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាលវិភាគដែលបានកំណត់
  • ត្រូវបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំវេនដូចដែលក្រុមហ៊ុនបានកំណត់
  • ត្រូវសម្អាតបន្ទប់នីមួយៗទៅតាមថេរៈវេលាដែលក្រុមហ៊ុនបានកំណត់ និងធានាឲ្យបានថាបន្ទប់នីមួយៗមាន សម្ភារៈបរិក្ខាប្រើប្រាស់គ្រប់គ្រាន់ស្របទៅតាមបទដ្ឋានដែលបានកំណត់នៃប្រភេទបន្ទប់នីមួយៗរបស់ក្រុមហ៊ុន
  • ត្រូវធានាថារាល់ការសម្អាតបន្ទប់ទាំងអស់ គឺតែងតែមានប្រសិទ្ធភាព និងមិនមានការស្នើសុំឲ្យផ្តល់សេវាកម្ម សម្អាតជាថ្មីម្តងទៀត
  • ត្រូវសម្អាត ឬរៀបចំបន្ទប់នីមួយៗទៅតាមបទដ្ឋានដែលក្រុមហ៊ុនបានកំណត់ដូចជាការរៀបចំខ្នើយ រៀបចំពូក រៀបចំបន្ទប់គេង រៀបចំបន្ទប់ទឹក និងរៀបចំសម្ភារៈប្រើប្រាស់ផ្សេងៗជាដើម -ល-
  • ត្រូវថែរក្សាទ្រព្យសម្បត្តិ ឬឧបករណ៍សម្អាតទាំងអស់ដែលក្រុមហ៊ុនបានផ្តល់ជូន ហើយធានាឲ្យបានថា ឧបករណ៍ទាំងអស់នោះត្រូវបានទុកដាក់ទៅតាមទីកន្លែងដែលមានសុវត្ថិភាព និងសណ្តាប់ធ្នាប់
  • ត្រូវប្រមូលសម្រាមទៅរក្សានៅតាមទីតាំងដែលក្រុមហ៊ុនបានកំណត់ និងបែងចែកប្រភេទសម្រាម ឬកាក សំណល់ទាំងនោះឲ្យមានសណ្តាប់ធ្នាប់ ឬទុកដាក់ទៅតាមទីតាំងដែលត្រឹមត្រូវ ដូចជាប្រភេទជ័រ ដប ផ្លាស្ទិក ឬសម្រាមដែលដុតឆេះ ឬដុតមិនឆេះជាដើម -ល-
  • ត្រូវត្រួតពិនិត្យជាប្រចាំនៅក្នុងបន្ទប់បន្ទាប់ពីអតិថិជនចាកចេញ ហើយត្រួវផ្តល់ដំណឹងជូនថ្នាក់លើ ឬផ្នែកជាង ជួសជុលភ្លាមៗនៅពេលពិនិត្យឃើញរាល់បញ្ហាដូចជាការបាត់បង់ បាក់បែក ជម្រាបទឹក ឬខូចខាតនាៗនៅ តាមបន្ទប់ -ល-
  • ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច គ្រប់ពេលដែលត្រួតពិនិត្យឃើញរាល់ទ្រព្យសម្បត្តិ ដែលបានបាត់បង់ ឬបាក់បែក ទាំងទ្រព្យសម្បត្តិរបស់បុគ្គលិក របស់ភ្ញៀវ ឬក្រុមហ៊ុន
  • ត្រូវបង្ហាញគារវៈកិច្ច បង្ហាញស្នាមញញឹម ឬសួស្តីជានិច្ចនៅគ្រប់ពេលជួបអតិថិជន
  • ការងារផ្សេងៗទៀត្រូវបានកំណត់ដោយអ្នកគ្រប់គ្រងផ្ទាល់

 

ការបញ្ជាក់តួនាទី (Job Specification)

ចំណេះដឹង:
  • ការសិក្សារ និងការអប់រំ៖ បានបញ្ចប់បរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច ឬ មធ្យមសិក្សារទុតិយភូមិ សញ្ញាបត្របញ្ចេកទេស ឬជំនាញដែលប្រហាក់ប្រហែល
  • បទពិសោធន៏៖ មិនត្រូវការបទពិសោធន៏
  • ចំណេះដឹង៖ បើមានចំណេះដឹងជាមួយនឹងការរៀបចំបន្ទប់គេងនៅក្នុងខុនដូ ឬនៅសណ្ឋាគារ ប្រណិតៗ ឬចំណេះដឹងជាមួយការប្រើប្រាស់ទឹកថ្នាំសម្អាត និងការបោកគក់កាន់តែប្រសើរ

 

ជំនាញ និងសមទ្ធភាព: 
  • កុំព្យូទ័រ និងភាសាបរទេស៖ អាចប្រើប្រាស់ប្រពន្ធ័បណ្តាញសង្គមក្នុងការទំនាក់ទំនង បើមាន ចំណះដឹងជាមួយភាសាអង់គ្លេស ឬអាចប្រើប្រាស់កុំព្យូទ័របានកាន់តែប្រសើរ
  • អត្តចរិត៖ ត្រូវមានភាពស្មោះត្រង់ ស្លូតបូត សុចរិតភាព ក្រមសីលធម៌ខ្ពស់ និងត្រូវមានទំនាក់ ទំនងល្អជាមួយមិត្តរួមការងារ និងចូលចិត្តធ្វើការងារជាក្រុម
  • ផ្សេងៗ៖ អាចធ្វើការងារក្រោមសម្ពាធបាន អាចធ្វើការថ្ងៃបុណ្យជាតិ និងអាចថែមម៉ោងបាន និងអាចផ្លាស់ប្តូរវេនការងារបានអាស្រ័យទៅតាមការស្នើសុំរបស់ថ្នាក់លើ

 

Contact Person: HR Department
Email Address: hr@nakigroup.com
Phone Number: 023 868 959 081 990 959

Apply for this position

Allowed Type(s): .pdf, .doc, .docx