បុគ្គលិកសម្អាត

ការសង្ខេបតួនាទី (Job summary)

បុគ្គលិកសម្អាតមានតួនាទីសម្អាតនៅគ្រប់ទីតាំងទាំងអស់នៅក្នុងក្រុមហ៊ុន លើកលែងតែក្នុងបន្ទប់ភ្ញៀវ។ ទំនួលខុស ត្រូវរបស់បុគ្គលិកសម្អាតគឺផ្តោតលើការគ្រប់គ្រងកាកសំណល់ ឬសម្រាម ភាពស្អាត អនាម័យ និងធានាឲ្យបានថា ក្នុងបរិវេណក្រុមហ៊ុនទាំងអស់គឺមានសណ្តាប់ធ្នាប់  និងមានផាសុខភាពជាប្រចាំស្របទៅតាមបទដ្ឋានដែលបាន កំណត់ដោយក្រុមហ៊ុន។

 

ទំនួលខុសត្រូវតួនាទី (Accountabilities)

  • ត្រូវស្លៀកពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន និងស្លាកឈ្មោះគ្រប់ពេលវេលាក្នុងម៉ោងបំពេញការងារ
  • ត្រូវគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ត្រូវគោរពពេលវេលាសម្រាក និងពេល វេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាលវិភាគដែលបានកំណត់
  • ត្រូវបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំវេនដូចដែលក្រុមហ៊ុនបានកំណត់ ដូចជាការសម្អាត កន្លែងទទួលភ្ញៀវ សួនច្បារ ចំណតឡាន បន្ទប់ការិយាល័យបុគ្គលិក បន្ទប់ប្រជុំ បន្ទប់ទឹក ស្កាយបា ផ្ទះបាយ ជណ្តើរយន្ត ជញ្ជាំង កញ្ចក់ បង្កាន់ដៃតាមជាន់នៃជណ្តើរជើង ឥដ្ឋការ៉ូតាមជាន់ ឬព្រំតាមជាន់ជាដើម ហើយ ធានាឲ្យបានថារាល់ការសម្អាតទៅតាមទីធ្លាសាធារណៈទាំងអស់នោះ គឺមានប្រសិទ្ធភាពខ្ពស់ និងស្របទៅ តាមពេលវេលាដែលបានកំណត់
  • ត្រូវបាញ់ថ្នាំសម្លាប់សត្វល្អិតតាមជាន់ ឬតាមទីសាធារណៈផ្សេងៗជារៀងរាល់ខែទៅតាមតារាងកាលវិភាគ ដែលក្រុមហ៊ុនបានកំណត់
  • ត្រូវធានាថារាល់ការសម្អាតទាំងអស់ គឺតែងតែមានប្រសិទ្ធភាព និងមិនមានការស្នើសុំឲ្យផ្តល់សេវាកម្ម សម្អាតជាថ្មីម្តងទៀត
  • ត្រូវធានាភាពស្អាត អនាម័យ និងភាពមានសណ្តាប់ធ្នាប់ការងារជានិច្ចបន្ទាប់ពីបានបញ្ចប់ការងារសម្អាត
  • ត្រូវប្រមូលសម្រាមទៅតាមទីតាំងដែលក្រុមហ៊ុនបានកំណត់ និងបែងចែកប្រភេទសម្រាម ឬកាកសំណល់ ទាំងនោះឲ្យមានសណ្តាប់ធ្នាប់ ឬទុកដាក់ទៅតាមទីតាំងដែលត្រឹមត្រូវ ដូចជាប្រភេទជ័រ ដប ផ្លាស្ទិក ឬ សម្រាមដែលដុតឆេះ ឬដុតមិនឆេះជាដើម -ល-
  • ត្រូវថែរក្សាទ្រព្យសម្បត្តិ ឬឧបករណ៍សម្អាតទាំងអស់ដែលក្រុមហ៊ុនបានផ្តល់ជូន ហើយធានាឲ្យបានថា

 

ការបញ្ជាក់តួនាទី (Job Specification)

ចំណេះដឹង:
  • ការសិក្សារ និងការអប់រំ៖ បានបញ្ចប់មធ្យមសិក្សារទុតិយភូមិ ឬសញ្ញាបត្របញ្ចេកទេស ឬ ជំនាញក្នុងការសម្អាត ការប្រើប្រាស់ទឹកថ្នាំ ឬជំនាញប្រហាក់ប្រហែល
  • បទពិសោធន៏៖ មិនត្រូវការបទពិសោធន៏
  • ចំណេះដឹង៖ បើមានចំណេះដឹងជាមួយការប្រើប្រាស់ម៉ាស៊ីនសម្អាតការ៉ូ កាសម្អាតកញ្ចក់តាម អគារខ្ពស់ៗ ការបាញ់ថ្នាំសម្លាប់សត្វល្អិតផ្សេងៗ បើមានចំណេះដឹងជាមួយនឹងការប្រើប្រាស់ទឹក ថ្នាំសម្អាតកាន់តែប្រសើរ

 

ជំនាញ និងសមទ្ធភាព: 
  • កុំព្យូទ័រ និងភាសាបរទេស៖ អាចប្រើប្រាស់ប្រពន្ធ័បណ្តាញសង្គមក្នុងការទំនាក់ទំនង បើមាន ចំណះដឹងជាមួយភាសាអង់គ្លេស ឬអាចប្រើប្រាស់កុំព្យូទ័របានកាន់តែប្រសើរ
  • អត្តចរិត៖ ត្រូវមានភាពស្មោះត្រង់ ស្លូតបូត សុចរិតភាព ក្រមសីលធម៌ខ្ពស់ និងត្រូវមានទំនាក់ ទំនងល្អជាមួយមិត្តរួមការងារ និងចូលចិត្តធ្វើការងារជាក្រុម
  • ផ្សេងៗ៖ អាចធ្វើការងារក្រោមសម្ពាធបាន អាចធ្វើការថ្ងៃបុណ្យជាតិ និងអាចថែមម៉ោងបាន និងអាចផ្លាស់ប្តូរវេនការងារបានអាស្រ័យទៅតាមការស្នើសុំរបស់ថ្នាក់លើ

 

Contact Person: HR Department
Email Address: hr@nakigroup.com
Phone Number: 023 868 959 081 990 959

Apply for this position

Allowed Type(s): .pdf, .doc, .docx