បុគ្គលិកសម្អាតបន្ទប់
ការសង្ខេបតួនាទី (Job summary) បុគ្គលិកសម្អាតបន្ទប់មានតួនាទីសម្អាតបន្ទប់នីមួយៗនៅក្នុងសណ្ឋាគារទៅតាមការស្នើសុំ និងការបែងចែកប្រចាំថ្ងៃ របស់ប្រធានក្រុម ហើយធានាឲ្យបានថានឹងមិនមានការស្នើសុំឲ្យផ្តល់សេវាកម្មសម្អាតជាថ្មីម្តងទៀតពីអតិថិជន។ ទំនួលខុសត្រូវរបស់បុគ្គលិកសម្អាតបន្ទប់ គឺផ្តោតទៅលើភាពមានសណ្តាប់ធ្នាប់ ភាពមានអនាម័យ ភាពមានផាសុខ ភាពខ្ពស់នៅក្នុងបន្ទប់ និងស្របទៅតាមបទដ្ឋានដែលបានកំណត់ទៅតាមប្រភេទនៃបន្ទប់នីមួយៗរបស់ក្រុមហ៊ុន។ ទំនួលខុសត្រូវតួនាទី (Accountabilities) ត្រូវស្លៀកពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន និងពាក់ស្លាកឈ្មោះគ្រប់ពេលវេលាក្នុងម៉ោងបំពេញការងារ ត្រូវគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ត្រូវគោរពពេលវេលាសម្រាក និងពេល វេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាលវិភាគដែលបានកំណត់ ត្រូវបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំវេនដូចដែលក្រុមហ៊ុនបានកំណត់ ត្រូវសម្អាតបន្ទប់នីមួយៗទៅតាមថេរៈវេលាដែលក្រុមហ៊ុនបានកំណត់ និងធានាឲ្យបានថាបន្ទប់នីមួយៗមាន សម្ភារៈបរិក្ខាប្រើប្រាស់គ្រប់គ្រាន់ស្របទៅតាមបទដ្ឋានដែលបានកំណត់នៃប្រភេទបន្ទប់នីមួយៗរបស់ក្រុមហ៊ុន ត្រូវធានាថារាល់ការសម្អាតបន្ទប់ទាំងអស់ គឺតែងតែមានប្រសិទ្ធភាព និងមិនមានការស្នើសុំឲ្យផ្តល់សេវាកម្ម សម្អាតជាថ្មីម្តងទៀត ត្រូវសម្អាត ឬរៀបចំបន្ទប់នីមួយៗទៅតាមបទដ្ឋានដែលក្រុមហ៊ុនបានកំណត់ដូចជាការរៀបចំខ្នើយ រៀបចំពូក រៀបចំបន្ទប់គេង រៀបចំបន្ទប់ទឹក និងរៀបចំសម្ភារៈប្រើប្រាស់ផ្សេងៗជាដើម -ល- ត្រូវថែរក្សាទ្រព្យសម្បត្តិ ឬឧបករណ៍សម្អាតទាំងអស់ដែលក្រុមហ៊ុនបានផ្តល់ជូន ហើយធានាឲ្យបានថា ឧបករណ៍ទាំងអស់នោះត្រូវបានទុកដាក់ទៅតាមទីកន្លែងដែលមានសុវត្ថិភាព និងសណ្តាប់ធ្នាប់ ត្រូវប្រមូលសម្រាមទៅរក្សានៅតាមទីតាំងដែលក្រុមហ៊ុនបានកំណត់ និងបែងចែកប្រភេទសម្រាម ឬកាក សំណល់ទាំងនោះឲ្យមានសណ្តាប់ធ្នាប់ ឬទុកដាក់ទៅតាមទីតាំងដែលត្រឹមត្រូវ ដូចជាប្រភេទជ័រ ដប ផ្លាស្ទិក ឬសម្រាមដែលដុតឆេះ ឬដុតមិនឆេះជាដើម […]
បុគ្គលិកបោកគក់
ការសង្ខេបតួនាទី (Job summary) បុគ្គលិកបោកគក់មានតួនាទីត្រួតពិនិត្យទៅលើភាពស្អាតទាំងអស់នៃក្រណាត់ដែលបានបោកសម្អាតរួចរាល់ ដូចជា កម្រាលពូក ទ្រនាប់ពូក ស្រោមភួយ ស្រោមខ្នើយ កន្សែងជូតខ្លួន កន្សែងជូតដៃ កន្សែងជូតជើង វាំងនន សម្លៀក បំពាក់បុគ្គលិក និងសម្លៀកបំពាក់ភ្ញៀវ -ល- ។ ទំនួលខុសត្រូវរបស់បុគ្គលិកបោកគក់ គឺផ្តោតទៅលើការបោក សម្អាតរាល់គ្រប់ក្រណាត់ទាំងអស់ដែលត្រូវបានទទួលបោក ទាំងការទទួលពីបុគ្គលិក និងការទទួលពីអតិថិជន ហើយធានាឲ្យបានថាក្រណាត់ទាំងអស់នោះ គឺត្រូវបានបោកសម្អាតបានស្អាត អ៊ុតបានស្អាត មានសណ្តាប់ធ្នាប់ល្អ និងមានក្លិនក្រអូបជាប់ជានិច្ចស្របទៅតាមបទដ្ឋានដែលក្រុមហ៊ុនបានកំណត់។ ទំនួលខុសត្រូវតួនាទី (Accountabilities) ត្រូវស្លៀកពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន និងពាក់ស្លាកឈ្មោះគ្រប់ពេលវេលាក្នុងម៉ោងបំពេញការងារ ត្រូវគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ត្រូវគោរពពេលវេលាសម្រាក និងពេល វេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាលវិភាគដែលបានកំណត់ ត្រូវបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំវេនដូចដែលក្រុមហ៊ុនបានកំណត់ ត្រូវបោកសម្អាត និងអ៊ុតក្រណាត់នីមួយៗទៅតាមពេលវេលាដែលក្រុមហ៊ុនបានកំណត់ ត្រូវត្រួតពិនិត្យមើលភាពមិនប្រក្រតីនៃក្រណាត់នីមួយមុននឹងបោកគក់ដូចជាភាពរហែក គ្មានឡេវ គ្មានរូត ភាពមានស្នាមប្រឡាក់តូច ឬធំ -ល- ទាំងរបស់បុគ្គលិក និងរបស់អតិថិជន រួចរាយការណ៍ជូនថ្នាក់លើភ្លាមៗនៃ ភាពមិនប្រក្រតីទាំងអស់នោះ ត្រូវធានាឲ្យបាននូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពខ្ពស់នៃការប្រើប្រាស់ទឹកថ្នាំសម្រាប់បោកគក់ទៅតាមប្រភេទ […]
បុគ្គលិករក្សាសណ្តាប់ធ្នាប់
ការសង្ខេបតួនាទី (Job summary) បុគ្គលិករក្សាសណ្តាប់ធ្នាប់មានតួនាទីសម្របសម្រួល និងត្រួតពិនិត្យរាល់សុខសុវត្ថិភាពនៅក្នុងក្រុមហ៊ុន ឬក្នុងតំបន់ ដែលបានកំណត់។ ទំនួលខុសត្រូវរបស់បុគ្គលិករក្សាសណ្តាប់ធ្នាប់ គឺផ្តោតលើការរក្សាស្ថេរភាព សុវត្ថិភាព និងទ្រព្យ សម្បត្តិរបស់ក្រុមហ៊ុន ទ្រព្យសម្បត្តិរបស់បុគ្គលិក និងភ្ញៀវ២៤ម៉ោងលើ២៤ម៉ោង។ ទំនួលខុសត្រូវតួនាទី (Accountabilities) ត្រូវស្លៀកពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន និងស្លាកឈ្មោះគ្រប់ពេលវេលាក្នុងម៉ោងបំពេញការងារ ត្រូវគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ត្រូវគោរពពេលវេលាសម្រាក និងពេល វេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាលវិភាគដែលបានកំណត់ ត្រូវបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំវេនដូចដែលក្រុមហ៊ុនបានកំណត់ ត្រូវថែរក្សា និងការពាររាល់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន បុគ្គលិក និងភ្ញៀវ ត្រូវរៀបចំសណ្តាប់ធ្នាប់ចំណតឡាន និងចំណតម៉ូតូធ្វើយ៉ាងណាឲ្យងាយស្រួលចូលចត និងចេញ ត្រូវជួយសម្រួលចរាចរណ៍ពេលបុគ្គលិកឆ្លងផ្លូវ និងសម្រួលចរាចរណ៍ឡានបុគ្គលិក ឬភ្ញៀវចូល និងចេញ ត្រូវហាមឃាត់បុគ្គលិក ឬភ្ញៀវដែលមានអាវុធជាតិផ្ទុះ ឬសម្ភាៈងាយបង្ករគ្រោះថ្នាក់ផ្សេងៗ ត្រូវបង្ហាញគារវៈកិច្ច បង្ហាញស្នាមញញឹម ឬសួស្តីជានិច្ចនៅគ្រប់ពេលជួបអតិថិជន ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច និងគ្រប់គ្រងពេលមានបញ្ហាដាច់ភ្លើង ធ្លាយទុយោ ទឹក ផ្ទុះចរន្តអគ្គិសនី អគ្គិភ័យ -ល- ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច គ្រប់ពេលដែលត្រួតពិនិត្យឃើញរាល់ទ្រព្យសម្បត្តិ […]
បុគ្គលិកសម្អាត
ការសង្ខេបតួនាទី (Job summary) បុគ្គលិកសម្អាតមានតួនាទីសម្អាតនៅគ្រប់ទីតាំងទាំងអស់នៅក្នុងក្រុមហ៊ុន លើកលែងតែក្នុងបន្ទប់ភ្ញៀវ។ ទំនួលខុស ត្រូវរបស់បុគ្គលិកសម្អាតគឺផ្តោតលើការគ្រប់គ្រងកាកសំណល់ ឬសម្រាម ភាពស្អាត អនាម័យ និងធានាឲ្យបានថា ក្នុងបរិវេណក្រុមហ៊ុនទាំងអស់គឺមានសណ្តាប់ធ្នាប់ និងមានផាសុខភាពជាប្រចាំស្របទៅតាមបទដ្ឋានដែលបាន កំណត់ដោយក្រុមហ៊ុន។ ទំនួលខុសត្រូវតួនាទី (Accountabilities) ត្រូវស្លៀកពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន និងស្លាកឈ្មោះគ្រប់ពេលវេលាក្នុងម៉ោងបំពេញការងារ ត្រូវគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ត្រូវគោរពពេលវេលាសម្រាក និងពេល វេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាលវិភាគដែលបានកំណត់ ត្រូវបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំវេនដូចដែលក្រុមហ៊ុនបានកំណត់ ដូចជាការសម្អាត កន្លែងទទួលភ្ញៀវ សួនច្បារ ចំណតឡាន បន្ទប់ការិយាល័យបុគ្គលិក បន្ទប់ប្រជុំ បន្ទប់ទឹក ស្កាយបា ផ្ទះបាយ ជណ្តើរយន្ត ជញ្ជាំង កញ្ចក់ បង្កាន់ដៃតាមជាន់នៃជណ្តើរជើង ឥដ្ឋការ៉ូតាមជាន់ ឬព្រំតាមជាន់ជាដើម ហើយ ធានាឲ្យបានថារាល់ការសម្អាតទៅតាមទីធ្លាសាធារណៈទាំងអស់នោះ គឺមានប្រសិទ្ធភាពខ្ពស់ និងស្របទៅ តាមពេលវេលាដែលបានកំណត់ ត្រូវបាញ់ថ្នាំសម្លាប់សត្វល្អិតតាមជាន់ ឬតាមទីសាធារណៈផ្សេងៗជារៀងរាល់ខែទៅតាមតារាងកាលវិភាគ ដែលក្រុមហ៊ុនបានកំណត់ ត្រូវធានាថារាល់ការសម្អាតទាំងអស់ គឺតែងតែមានប្រសិទ្ធភាព និងមិនមានការស្នើសុំឲ្យផ្តល់សេវាកម្ម សម្អាតជាថ្មីម្តងទៀត ត្រូវធានាភាពស្អាត […]
កូនជាងបញ្ចេកទេស
ការសង្ខេបតួនាទី (Job summary) កូនជាងបញ្ចេកទេសមានតួនាទីថែទាំ ត្រួតពិនិត្យ ដោះស្រាយបញ្ហា ស្វែងរកកំហូច និងជួសជុលរាល់កំហូចទាំង អស់នោះនៅក្នុងក្រុមហ៊ុនរួមទាំងប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធត្រជាក់ និងរាល់គ្រប់បរិក្ខាឈើទាំងអស់ទៅតាមការ ស្នើសុំរបស់ថ្នាក់លើ ឬអតិថិជន។ កូនជាងបញ្ចេកទេសក៏ត្រូវធានាឲ្យបានថារាល់ការជួសជុលទាំងអស់ គឺមាន ប្រសិទ្ធភាព និងមានសុខសុវត្ថិភាពខ្ពស់ស្របទៅតាមស្តង់ដាបទដ្ឋានបញ្ចេកទេសដែលបានកំណត់។ ទំនួលខុសត្រូវតួនាទី (Accountabilities) ត្រូវស្លៀកពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន ពាក់ស្លាកឈ្មោះ និងអនុវត្តកិច្ចការងារជួសជុលផ្សេងៗ ទៅតាមស្តង់ដាបញ្ចេកទេសគ្រប់ពេលវេលាក្នុងម៉ោងបំពេញការងារ ត្រូវគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ត្រូវគោរពពេលវេលាសម្រាក និងពេល វេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាលវិភាគដែលបានកំណត់ ត្រូវបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំវេនដូចដែលក្រុមហ៊ុនបានកំណត់ ត្រូវត្រួតពិនិត្យ និងថែទាំប្រព័ន្ធទឹក ប្រព័ន្ធភ្លើង និងប្រព័ន្ធត្រជាក់ផ្សេងៗនៅក្នុងក្រុមហ៊ុនទៅតាមតារាង កាលវិភាគដែលបានកំណត់ ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច និងត្រូវជួសជុលគ្រប់ពេលមានបញ្ហាដាច់ភ្លើង ដាច់ ទឹក ផ្ទុះចរន្តអគ្គិសនី អគ្គិភ័យ -ល- ត្រូវធានាថារាល់សេវាកម្មជួសជុលទាំងអស់ គឺតែងតែមានប្រសិទ្ធភាពខ្ពស់ និងមិនមានការស្នើសុំឲ្យផ្តល់ សេវាកម្មជួសជុលជាថ្មីម្តងទៀង ទាំងសម្រាប់បុគ្គលិក និងសម្រាប់ភ្ញៀវម្ចាស់បន្ទប់ ត្រូវធានាភាពស្អាត អនាម័យ និងភាពមានសណ្តាប់ធ្នាប់ការងារជានិច្ចបន្ទាប់ពីបានបញ្ចប់សេវាកម្មជួសជុល […]
Bartender
JOB SUMMARY The Bartender is responsible for daily oversight and running restaurant operation of the services amenities, maintains sanitation standards, and assists servers and hosts on the floor during peak meal periods. JOB DESCRIPTION Skybar Operations: Ensure to comply by company rule and policy including maintains daily appropriate standards of conduct, dress code, hygiene, […]
ប្រធានក្រុមចុងភៅ
ការសង្ខេបតួនាទី (Job summary) ប្រធានក្រុមចុងភៅមានតួនាទីត្រួតពិនិត្យទៅលើរាល់ប្រតិបត្តិការទាំងអស់នៅក្នុងផ្ទះបាយ និងធានាឲ្យបាននូវគុណ ភាពនៃរាល់អាហារទាំងអស់ដែលត្រូវបានចំអិនជូនអតិថិជន រយៈពេលនៃការចំអិន រសជាតិនៃអាហារ និងរចនាបទ ផ្សេងៗឲ្យស្របទៅតាមបទដ្ឋានដែលបានកំណត់ដោយក្រុមហ៊ុន។ ទំនួលខុសត្រូវរបស់ប្រធានក្រុមចុងភៅ គឺផ្តោត លើការគ្រប់គ្រង និងដឹកនាំក្រុមចុងភៅឲ្យអនុវត្តការងារទៅតាមកាលវិភាគប្រចាំថ្ងៃរបស់ពួកគេ និងធានានូវភាព ស្អាតក្នុងផ្ទះបាយ ភាពមានអនាម័យខ្ពស់ ផាសុខភាព និងរក្សាសុខសុវត្ថិភាពនៃការងារក្នុងផ្ទះបាយជានិច្ចឲ្យស្រប ទៅតាមបទដ្ឋានដែលបានកំណត់ដោយក្រុមហ៊ុន។ ទំនួលខុសត្រូវតួនាទី (Accountabilities) ត្រូវត្រួតពិនិត្យក្រុមចុងភៅឲ្យពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន និងពាក់ស្លាកឈ្មោះគ្រប់ពេលវេលាក្នុង ម៉ោងបំពេញការងារ ហើយធានាឲ្យបានថាក្រុមចុងភៅតែងតែគោរពទៅតាមគោលការណ៍បញ្ចេកទេសស្តង់ដា អនាម័យ និងស្តង់ដាសុវត្តិភាពការងារដូចដែលក្រុមហ៊ុនបានកំណត់ ត្រូវត្រួតពិនិត្យក្រុមចុងភៅឲ្យគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ឲ្យគោរពពេល វេលាសម្រាក និងពេលវេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាលវិភាគដែលបាន កំណត់ ត្រូវត្រួតពិនិត្យលទ្ធផលការងារប្រចាំថ្ងៃរបស់ក្រុមចុងភៅ ហើយធានាឲ្យបានថាពួកគេបានបំពេញតួនាទីទៅ តាមតារាងទំនួលខុសត្រូវប្រចាំវេនដូចដែលក្រុមហ៊ុនបានកំណត់ ត្រូវត្រួតពិនិត្យរាល់មុខម្ហូបដែលបានចំអិនដោយក្រុមចុងភៅ ហើយធានាឲ្យបានថាម្ហូបទាំងអស់ត្រូវបានចំអិន ស្របទៅតាមបទដ្ឋានកំណត់របស់ក្រុមហ៊ុនដូចជាបរិមាណ រសជាតិ ការប្រើប្រាស់ចាន ការរចនារូបរាងម្ហូប ការប្រើប្រាស់គ្រឿងផ្សំ និងទឹកជ្រលក់ និងរយៈនៃការចំអិនជាដើម -ល- ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកផ្តល់សេវាកម្មភេសជ្ជៈជួរមុខ ដើម្បីប្រមូលពត៌មានពីអតិថិជនដូចជារស ជាតិនៃអាហារ ការរចនារូបរាងម្ហូប គ្រឿងផ្សំ […]
Receptionist
JOB SUMMARY The Receptionist is responsible for all aspects of the front desk functions on a daily basis, in accordance with company standards. Implements and maintains outstanding services to respective staff, customers, and tenants. JOB DESCRIPTION Front Desk Operations: Ensure to comply by company rule and policy including maintains daily appropriate standards of conduct, […]
Front Office Supervisor
JOB SUMMARY The Front Office Supervisor is responsible for the management of all aspects of the front desk functions and guest services, in accordance with property standards. He/she is responsible for supervising, building the front desk team, directing, implementing, and maintaining a positive guest experience throughout their stays, and management philosophy which serves as a […]